ពីស្នាមញញឹមដំបូងទៅជំហានដំបូង រូបថតដំបូង និងដំណើរកម្សាន្តលក្ខណៈគ្រួសារ អ្នកស័ក្តិសមនឹងទទួលបានពេលវេលាទាំងនេះ ជាមួយគ្រួសាររបស់អ្នក។ តាមរយៈច្បាប់ឈប់សម្រាកថែទាំគ្រួសារដោយទទួលបានប្រាក់ម្រៃនៅរដ្ឋវ៉ាស៊ីនតោន ឥឡូវនេះ អ្នកអាចឆ្លៀតពេលសម្រាកពីការងារ ដើម្បីថែទាំមនុស្សជាទីស្រឡាញ់របស់អ្នក ហើយនៅតែបន្តទទួលបានប្រាក់កម្រៃរបស់អ្នកដដែល។ យើងនៅទីនេះដើម្បីជួយ។
បុគ្គលិករបស់រដ្ឋវ៉ាស៊ីនតោនស្ទើតែទាំងអស់ គឺមានសិទ្ធិទទួលបានច្បាប់ឈប់សម្រាកថែទាំគ្រួសារ និងព្យាបាលជំងឺដោយទទួលបានប្រាក់កម្រៃរហូតដល់ 12 សប្ដាហ៍ ដើម្បីស្វាគមន៍កូនដែលទើបនឹងកើត។ នៅពេលឈប់សម្រាករបស់អ្នក អ្នកអាចទទួលបានរហូតដល់ 90 ភាគរយនៃប្រាក់កម្រៃប្រចាំសប្តាហ៍របស់អ្នកដែលមានទឹកប្រាក់អតិបរមារហូតដល់ $1,206 ក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាន។
អ្នកបានទទួលអត្ថប្រយោជន៍នេះដោយចូលរួមបង់់វិភាគទានទឹកប្រាក់បន្តិចបន្តួចនៃប្រាក់កម្រៃនីមួយៗរបស់អ្នក។ ប្រសិនបើអ្នកបានធ្វើការច្រើនជាង 820 (ប្រហែល 16 ម៉ោងក្នុងមួយសប្ដាហ៍) ក្នុងឆ្នាំកន្លងទៅ អ្នកមានសិទិ្ធទទួលបាន ទោះបីជាអ្នកបានធ្វើការក្រៅម៉ោង មានការងារច្រើនជាងមួយ ឬមិនមានឯកសារស្របច្បាប់ក៏ដោយ។
ដើម្បីដាក់ពាក្យសុំកម្មវិធីដោយផ្ទាល់ សូមចូលទៅកាន់៖ paidleave.wa.gov/apply-now.
ការដាក់ពាក្យស្នើសុំកម្មវិធីច្បាប់ឈប់សម្រាកមើលថែគ្រួសារដោយទទួលបានប្រាក់កម្រៃគឺមិនពិបាកទេ។ មានអង្គការសហគមន៍ទាំងឡាយនៅទីនេះ ដើម្បីឆ្លើយសំណួរទាំងឡាយរបស់អ្នក និងជួយអ្នកដាក់ពាក្យស្នើសុំអត្ថប្រយោជន៍តាមរយៈរដ្ឋវ៉ាស៊ីនតោន។
ជ្រើសរើសតំបន់ និងភាសារបស់អ្នកដើម្បីចាប់ផ្ដើម។
ខោនធី Pierce
ខោនធី Yakima
អង្គការសហគមន៍ទាំងឡាយនៅទីនេះ ដើម្បីជួយឆ្លើយសំណួរទាំងឡាយរបស់អ្នក ប៉ុន្តែពួកគេមិនទទួល ឬបដិសេធពាក្យស្នើសុំនោះទេ។
សម្រាប់សំណួរអំពីការដាក់ពាក្យសុំច្បាប់ឈប់សម្រាកថែទាំគ្រួសារ និងព្យាបាលជំងឺដោយទទួលបានប្រាក់កម្រៃនៅរដ្ឋវ៉ាស៊ីនតោន សូមទូរសព្ទទៅលេខ (833) 717-2273។
សម្រាប់សំណួរអំពីការដាក់ពាក្យសុំច្បាប់ឈប់សម្រាកថែទាំគ្រួសារ និងព្យាបាលជំងឺដោយទទួលបានប្រាក់កម្រៃនៅរដ្ឋវ៉ាស៊ីនតោន សូមទូរសព្ទទៅលេខ (833) 717-2273.
This campaign is brought to you by Perigee Fund, a partner of the Washington Paid Family and Medical Leave program.
យុទ្ធនាការនេះ នាំមកជូនអ្នកដោយមូលនិធិ Perigee Fund ដែលជាដៃគូរបស់ កម្មវិធីច្បាប់ឈប់សម្រាកថែទាំគ្រួសារ និងព្យាបាលជំងឺដោយទទួលបានប្រាក់កម្រៃនៅរដ្ឋវ៉ាស៊ីនតោន។
©2022 Perigee Fund